RFA

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​បក្ស​ទាំង​ពីរ​បន្ត​ចរចា​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​បក្ស​ទាំង​ពីរ​បន្ត​ចរចា​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ Op-Ed: RFA Khmer Services ដោយ ដែន អយុធ្យា 2014-03-12 ស្ដាប់ ឬ ទាញ​យក​សំឡេង  នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា (ឆ្វេង) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មីនា ឆ្នាំ​២០១៤។ RFA/Den Ayuthyea សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត អ៊ីរ៉ា (ERA) ជំរុញ​ឲ្យ​មេ​ដឹក​នាំ​បក្ស​នយោបាយ​ឈ្នះ​អាសនៈ​សភា​នីតិកាល​ទី​៥ ទាំង​២ ពន្លឿន​សកម្មភាព​ជួប​ចរចា​កែ​ទម្រង់​បោះ​ឆ្នោត​ឲ្យ​បាន​ញឹកញាប់ និង​បញ្ចប់​វិវាទ​នយោបាយ​នៅ​កម្ពុជា ឲ្យ​បាន​ឆាប់។ ការ​ផ្តល់​អនុសាសន៍​នេះ កើត​ឡើង​បន្ទាប់​ពី​ជំនួប​ចរចា​រវាង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា មិន​មាន​លទ្ធផល​វិជ្ជមាន។ សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត អ៊ីរ៉ា ដែល​មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង ២០​ស្ថាប័ន​ជា​សមាជិក បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា នា​ការិយាល័យ​អង្គការ​ខុមហ្វ្រែល (Comfrel) រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​២ កំណត់​ពេល​វេលា​ជួប​ចរចា​ឲ្យ​បាន​ញឹកញាប់។ លោក គល់ បញ្ញា ជា​ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល ជា​សមាជិក​ម្នាក់​របស់​អ៊ីរ៉ា បាន​ផ្តល់​អនុសាសន៍​ថា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​រៀប​ចំ​ផែន​ការ​សកម្មភាព​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ ដោយ​កំណត់​ពេល​វេលា​ឲ្យ​បាន​ច្បាស់​លាស់ និង​ត្រូវ​បង្កើត​អនុ​គណៈកម្មការ​បច្ចេកទេស​ផ្សេងៗ​គ្នា ដើម្បី​ជជែក​លម្អិត​ទៅ​លើ​ប្រធាន​នីមួយៗ មាន​ដូច​ជា ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឯករាជ្យ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ធ្វើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត យន្តការ​ដោះស្រាយ​វិវាទ​នៃ​ការ​បោះ​ឆ្នោត និង​ការ​រៀប​ចំ​បង្កើត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​នយោបាយ ជាដើម។ ជាង​នេះ លោក គល់ បញ្ញា បញ្ជាក់​ថា គណៈកម្មការ​ចម្រុះ​នេះ​ក៏​ត្រូវ​តែ​ជួប​ប្រជុំ​ឲ្យ​បាន​ញឹកញាប់ ដើម្បី​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​ពិត​ប្រាកដ៖ «ការ​ជជែក​គ្នា​នេះ មើល​ទៅ​មាន​ការ​យឺតយ៉ាវ ហើយ​មាន​ពេល​ខ្លះ​មិន​មាន​លទ្ធផល​អី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ ហើយ​ដំណើរ​ការ​នេះ មិន​មាន​ការ​ជជែក​គ្នា​ឲ្យ​មាន​ការ​ស៊ី​ជម្រៅ​ទេ។ អ៊ីចឹង យើង​ធ្វើ​សន្និសីទ​កាសែត​ថ្ងៃ​នេះ…

Read More

បក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​បក្ស​ប្រជាជន​បង្ហាញ​ជំហរ​ក្នុង​ការ​ចរចា

បក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​បក្ស​ប្រជាជន​បង្ហាញ​ជំហរ​ក្នុង​ការ​ចរចា Op-Ed: RFA Khmer Service ដោយ ខែ សុណង 2014-03-13 ស្ដាប់ ឬ ទាញ​យក​សំឡេង  មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ មីនា ឆ្នាំ​២០១៤។ RFA/Van Vichar គម្រោង​ជំនួប​ចរចា​ជា​ថ្មី​ទៀត​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅ​ឡើយ​ទេ។ នៅ​ថ្ងៃ​ទី​១៣ មីនា គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​សំណើ​មួយ​ចំនួន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​នៅ​មុន​ជំនួប​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ មីនា ខាង​មុខ​នេះ។ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ពី​របៀបវារៈ​ឲ្យ បាន​ច្បាស់​លាស់​មុន​នឹង​ឈាន​ដល់​ការ​ជួប​ចរចា​គ្នា​បន្ត​ទៀត ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ មីនា។ ប្រធាន​គណៈកម្មការ​ចម្រុះ​និង​ជា​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឃើញ​របៀបវារៈ​សម្រាប់​កិច្ច​ប្រជុំ​បន្ត​នៅ​ថ្ងៃ​ទី​១៧ មីនា។ លោក​ថា ការ​ស្នើ​នេះ​ដោយ​សារ​តែ​ការ​ពិភាក្សា​កាល​ពី​ថ្ងៃ​ទី​១០ មីនា មិន​ទាន់​សម្រេច​លើ​ប្រធានបទ​នៃ​ការ​កែ​ទម្រង់​ស្ថាប័ន​បោះឆ្នោត។ «សំឡេង» នៅ​ក្នុង​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្ងៃ​ទី​១៣ មីនា មាន​ខ្លឹមសារ​ថា ប្រធានបទ​ទាក់ទង​នឹង​ការ​កែទម្រង់​ការ​បោះឆ្នោត​ឲ្យ​ទៅ​ជា​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ​ដែល​ឯករាជ្យ និង​មាន​ការ​ជ្រើស​តាំង​ដោយ​រដ្ឋសភា​តាំង​សំឡេង ២ ភាគ ៣ នៃ​សមាជិក​សភា​ទាំង​មូល គឺ​ជា​របៀបវារៈ​ចាំបាច់​ជា​អាទិភាព​សម្រាប់​ការងារ​កែទម្រង់​ការ​បោះឆ្នោត​ដែល​មិន​អាច​រំលង​បាន។ ការ​ដាក់​លិខិត​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ នៅ​បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា ការ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា កន្លង​មក គ្រាន់​តែ​ជា​ការ​ពន្យារ​ពេល​តែ​ប៉ុណ្ណោះ ពីព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​ជំហរ​ច្បាស់លាស់​ក្នុង​ការ​កែ​ទម្រង់ គ.ជ.ប។ ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១២ មីនា លោក ព្រុំ សុខា ប្រធាន​ក្រុម​ដឹកនាំ​ការ​ចរចា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា របៀបវារៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​លើក​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១០ មីនា សុំ​ឲ្យ គ.ជ.ប…

Read More

Cambodian NGOs Call for Election Committee Selected By Neutral Body

Cambodian NGOs Call for Election Committee Selected By Neutral Body Op-Ed: RFA 2013-12-13 NGO representatives outline a report on election irregularities at a press conference in Phnom Penh, Nov. 27, 2013.  RFA Cambodia’s National Election Committee (NEC), which oversees the country’s polls, should be revamped with representatives picked by an independent panel in a transparent manner with the involvement of all stakeholders, a group of non-governmental organizations said in a report after investigating the latest disputed elections. The Election Reform…

Read More