គណៈកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស សូមស្វាគមន៌!

Jessa Khan a Cambodian oversea or Khmer American won gold medal in Asian Game

The wait is over! We are SO EXCITED to finally meet and talk to Jessa Khan today, who is the gold medalist in Jui Jitsu from the 2018 Asian Games. Let’s cheer together for her amazing achievement! And write down your questions in the comment section if you would like to know more from her. អ្វីដែលអ្នករង់ចាំបានមកដល់ហេីយ! យើងមានក្តីរំភើបណាស់ ដោយនៅទីបំផុត យើងបានជួប និងជជែកជាមួយ Jessa Khan នៅថ្ងៃនេះ។ Jessa បានទទួលមេដាយមាសផ្នែកកីឡា Jui Jitsu នៅក្នុងការប្រកួតកីឡាអាស៊ី ឆ្នាំ ២០១៨។ ចូរយើងអបអរទាំងអស់គ្នាចំពោះជ័យជំនះដ៏អស្ចារ្យនេះ! សូមសរសេរសំណួររបស់អ្នក នៅត្រង់កន្លែងផ្តល់មតិ បើលោកអ្នកចង់ដឹងបន្ថែមទៀតអំពីនាង។ #Cambodia #2018AsianGames

Read More

19 foreign nationals indicted for illegally voting in 2016 elections

Op-Ed: US Immigration and Customs Enforcement 19 foreign nationals indicted for illegally voting in 2016 elections WILMINGTON, N.C. – Nineteen foreign nationals were charged with unlawfully voting in the 2016 elections Friday, and a U.S. citizen was charged with aiding and abetting an alien to falsely claim U.S. citizenship to register to vote. The indictments follow an investigation by U.S. Immigration and Customs Enforcement’s (ICE) Homeland Security Investigations (HSI) as part of a newly created Document and Benefit Fraud Task…

Read More

កិច្ច​សម្ភាសន៍​វីអូអេ​​៖ លទ្ធផល​និង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត

#VOAKhLive: កិច្ចសម្ភាសន៍វីអូអេ៖ លទ្ធផលនិងភាពមិនប្រក្រតីនៃការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នៅថ្ងៃពុធទី១៥ ខែសីហា ស្អែកនេះ ដោយអះអាងថា គ្មានពាក្យបណ្ដឹងពាក់ព័ន្ធនឹងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតនេះទេ។ ប៉ុន្តែ អ្នកឃ្លាំមើលការបោះឆ្នោតពីក្រៅប្រទេស អះអាងថា លទ្ធផលនៃបោះឆ្នោតនេះ មានភាពមិនប្រក្រតីមួយចំនួន។ លោក សាយ មុន្នី នៃវីអូអេ សម្ភាសន៍លោក សេង សុភ័ណ ប្រធានគណៈកម្មាធិការ ដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនិងជាអតីតមន្ត្រីបោះឆ្នោតនៅខេត្តអាល់បើតានៃប្រទេសកាណាដា អំពីបញ្ហានេះ។ khmer.voanews.com | voacambodia.com #cambodia #khmer #voakhmer

Read More

Holding Cambodia Accountable for Its Descent into One-Party Rule

Op-Ed: Cambodia Leadership Skills Next Steps for Accountability Given these new developments, the U.S. should take concerted action to hold Hun Sen and other cronies in the Cambodian government to account. The U.S. and other key actors in the international community, including the European Union, signaled their disapproval of the dissolution of the opposition and deteriorating conditions in the country. These actions may have been too little too late. A more robust response should have been carried out five years ago…

Read More

សេចក្តីថ្លែងការណ៍អំពីការបោះឆ្នោតនៅកម្ពុជា

គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសសូមថ្កោលទោសជាឱឡារិកដល់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលប្រព្រឹត្តឡើងប្រកបដោយភាពលំអៀង មិនសុក្រិត្តយុត្តិធម៌ និងជាការបោកបញ្ឆោតសំលេងម្ចាស់ឆ្នោតប្រជាពលរដ្ឋខ្មែរ១៦លាននាក់។ គណៈកម្មការជាតិដើម្បីការបោះឆ្នោតឬហៅកាត់គជបជាអង្គភាពបង្គ្រប់កិច្ចអោយរដ្ឋាភិបាលដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋខ្មែរ។ គជបមានមនុស្សធ្វើការមកពីគណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជាបានរំកិលខ្លួនខ្ពស់ជាងស្ថាប័នជាតិសំខាន់ៗ។ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន-សែន ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការកសាងហេដ្ឋារចនាសម្ព័ន្ធគឺគ្រាន់តែជាការលំអររូបភាពខាងក្រៅតែប៉ុណ្ណោះ ពីព្រោះក្នុងរយៈពេលជាង២២ឆ្នាំនេះ លោកហ៊ុន-សែននិងក្រុមរបស់គាត់បានបំលែងប្តូរនូវស្ថាប័នជាតិដោយជំនួសវិញគឺក្រុមស្វាមីភក្តិរបស់គាត់និងគណបក្សប្រជាជនកម្ពុជា។ យើងខ្ញុំសូមអំពាវនាវអោយប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងអស់ត្រូវឈរប្រកៀកស្មារជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសក្នុងការជំរុញអោយស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ មានការបោះឆ្នោតឡើងវិញដែលអាចឆ្លុះបញ្ចាំងឆន្ទៈប្រជាពលរដ្ឋពិតប្រាកដក្នុងការជ្រើសរើសតំណាងរបស់ខ្លួន។ សហគមន៍អន្តរជាតិជាពិសេសប្រទេសប្រកាន់របបប្រជាធិបតេយ្យត្រូវអនុវត្តន៍ជាក់ស្តែងជាជាងគ្រាន់តែសំដែងចំណាប់អារម្មណ៍និងសេចក្តីថ្លែងការណ៍មិនទទួលស្គាល់ការបោះឆ្នោតនេះ។ ជាមេរៀន សូមអោយក្រុមអ្នកប្រជាធិបតេយ្យនិងសហគមន៍អន្តរជាតិធ្វើការផ្លាស់ប្តូរទិសពីការពង្រឹងសមត្ថភាពប្រជាពលរដ្ឋម្នាក់ៗមកជាការពង្រឹងស្ថាប័នជាតិវិញ ព្រោះក្នុងរយៈពេល២៧ឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរម្នាក់ៗបានយល់សុីជម្រៅនូវខ្លឹមសារលទ្ធិប្រជាធិបតេយ្យបានមួយចំនួនធំហើយ តែពួកគេនៅជាជនរងគ្រោះពីគណបក្សកាន់អំណាចដែលគ្របសង្កត់ទាំងស្រុងទៅលើស្ថាប័នជាតិ។ Committee for Election Rights of Overseas Cambodians (The CEROC) solemnly condemns the national election conducted in July 29, 2018 which has been in bias, unfair, and manipulating the 16 millions of Cambodian population. National Election Committee (NEC) is the biased body commissioned to manipulate the Cambodian people. NEC has employed staffs majorly from ruling party (CPP), and CPP has embodied themselves…

Read More

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងការស្លាប់នៃលទ្ធិប្រជាធិបតេយ្យអាណត្តិទី៦នេះ

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងការស្លាប់នៃលទ្ធិប្រជាធិបតេយ្យអាណត្តិទី៦នេះ ខ្ញុំបាទខេង គិមស្រ៊ាន ថ្ងៃនេះមានកិត្តិយសតាងនាមអោយគណៈកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសឬដែលហៅកាត់ថាដឺស៊ីរ៉ក់ក៏ដូចជាលោកសេង សុភ័ណដែលជាប្រធាន មកជាវាគ្មិនក្នុងមហាសន្និបាតខ្មែរពិភពលោកលើកទីពីរនៅរដ្ឋមិននីសូតានេះ។ បងប្អូនជនរួមជាតិជាទីគោរពរាប់អាន ពិភពលោកបានចេញចាកផុតពីយុគសង្រ្គាមត្រជាក់ឈានចូលយុគបច្ចុប្បន្ន ហើយកម្ពុជាដ៏អភ័ព មួយនេះបានស្គាល់ពន្លឺប្រជាធិបតេយ្យខ្លះក្រោមការជ្រោមជ្រែងរបស់អង្គការសហប្រជាជាតិអោយមានការបោះឆ្នោតនៅឆ្នាំ១៩៩៣ទៅតាមកិច្ចសន្យា នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ១៩៩១។ កាលនោះ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសបានមានសិទ្ធិចូលរួមបោះឆ្នោតយ៉ាងពេញ លេញ តែក្រោយៗមកក្រោមការដឹកនាំនៃគណៈកម្មការជាតិរៀបចំការបោះឆ្នោតឬគជប ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសមិនត្រូវបានគេផ្តល់សិទ្ធិ អោយចូលរួមបោះឆ្នោតឡើយ។ ចាប់កំណើតកាលពីឆ្នាំ២០១៤ ស៊ីរ៉ក់បានធ្វើកិច្ចការជាច្រើនក្នុងការធ្វើយុទ្ធនាការប្រមូលញត្តិពីបងប្អូនយើងនៅក្រៅ ប្រទេសទាំងអស់ ក្នុងនោះក៏មានបងប្អូនយើងជាច្រើននៅរដ្ឋមីននីសូតាបានចូលរួមចុះហត្ថលេខា ហើយយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅនៅទីនេះ, យើងបានជួបពិភាក្សាជាមួយគជបថ្មីមានលោកគួយ ប៊ុនរឿន លោករ៉ុង ឈុនជាដើម ហើយយើងបានសរសេរលិខិតទៅកាន់ប្រធានក្រុម តំណាងរាស្ត្រគណបក្សសំលេងភាគតិចគឺលោកស៊ុន-ឆ័យនៃគណបក្សសង្គ្រោះជាតិ។ ពង្រាងច្បាប់មួយបានកើតឡើងដាក់ចូលសភាដើម្បីធ្វើវិសោធ នកម្មតូចមួយដែលអាចអោយពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចមានសិទ្ធិបោះឆ្នោតបាន។ តែជាអកុសល ក្រោមការដឹកនាំរបស់លោកហ៊ុន-សែន មិនមែនតែពលរដ្ឋខ្មែរនៅក្រៅប្រទេសទេដែលត្រូវបានគេផាត់ចោលនិងព្រងើយកន្តើយ ពលរដ្ឋខ្មែរនៅក្នុងប្រទេសក៏ត្រូវបានគេលាបព៌ណនិងធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាងដោយគ្រាន់តែពួកគេមាននិន្នការគាំទ្រគណបក្សជំទាស់ឬនិន្នាការកណ្តាលដូចជាក្រុមសង្គមស៊ីវិល។ មកដល់ថ្ងៃនេះគឺ២៧ឆ្នាំហើយក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុន-សែន បានបំផ្លាញចោលលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សចោលដោយសារតែមើលឃើញថាគណបក្សជំទាស់គឺគណបក្សសង្គ្រោះជាតិអាចមានប្រជាពល- រដ្ឋគាំទ្រច្រើនជាងខ្លួនបើទុកអោយមានការប្រកួតប្រជែងការបោះឆ្នោតមួយដោយសុក្រឹតត្រឹមត្រូវនិងយុត្តិធម៌។ ការបោះឆ្នោតថ្ងៃ២៩ កក្កដា ២០១៨ គឺជាឆាកល្ងោនប្រជាភិថុតបោកប្រាស់ប្រជាពលរដ្ឋខ្មែរថាមានពហុបក្សតែប៉ុណ្ណោះ។ តែតាមការពិតប្រជាពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិមិនអាច ទទួលយកបាននូវរបបដឹកនាំបែបឯកបក្សនិងផ្តាច់ការនេះបានទេ។ ក្រោមការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិជាពិសេសប្រទេសហត្ថលេខីនៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសប្តេជ្ញាប្តូរប្តាច់អោយមានការបោះឆ្នោតឡើងវិញ មានការចូល រួមពីគណបក្សសង្គ្រោះជាតិ មានការដោះលែងលោកកឹម-សុខានិងអ្នកទោសនយោបាយទាំងអស់ ទុកជាមោឃៈនូវច្បាប់ទាំងឡាយណាដែលផ្ទុយ ពីរដ្ឋធម្មនុញ្ញ និងអនុវត្តន៍ជាក់ស្តែងតាមរដ្ឋធម្មនុញ្ញដើម្បីអោយតុលាការឯករាជ្យ ពង្រឹងសមត្ថភាពស្ថាប័នព្រះមហាក្សត្រ មន្ត្រីរាជការទាំង ស៊ីវិលនិងកងប្រដាប់អាវុធត្រូវតែឯករាជ្យជាដើម។ សូមអរគុណជាអនេកកប្បការ!           ថ្ងៃទី៤ ខែសីហា ២០១៨ View the speech through Youtube Channel of Cambodians Overseas Read the speech in PDF file

Read More