គណៈកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស សូមស្វាគមន៌!

Public Statement on the Paris Peace Agreement of 27th Anniversary 23 October 2018

COMMITTEE FOR ELECTION RIGHTS OF OVERSEAS CAMBODIANS (THE CEROC) Email: board@khmeroversea.info, www.khmeroversea.info សេចក្តីថ្លែងការណ៍ គំរប់ខួប២៧ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សូមគោរពបងប្អូនជនរួមជាតិទាំងអស់ជាទីស្នេហា! ១. របត់ថយក្រោយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងរយៈពេល២៧ឆ្នាំ ក្នុងគម្រប់ខួបលើកទី២៧នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំនេះ ប្រទេសកម្ពុជា បានធ្លាក់ត្រឡប់ទៅរកស្ថានភាពខ្មៅងងឹតមួយដែលអ្នកស្រាវជ្រាវបញ្ជាក់ថាជាស្ថានភាពមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ មានសូចនាករ(indicators)ជាច្រើនដែលបញ្ជាក់ថារបបក្រុង ភ្នំពេញបានរំលោភបំពានទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏ដូចជារដ្ឋធម្មនុញ្ញខ្មែរ បច្ចុប្បន្នដែលជាសមិទ្ធផលសំរេច(byproduct)ពីកិច្ចព្រមព្រៀងនោះ៖ – មានការជាន់ពន្លិចស្ថាប័នជាតិ – មានការរំលាយចោលស្ថាប័នប្រជាធិបតេយ្យសេរីពហុបក្ស – មានការរំលោភពសិទ្ធិអ្នកបោះឆ្នោតឆ្ងន់ធ្ងរ – មានការបំបាត់ជំនឿទុកចិត្តលើស្ថាប័នរៀបចំការបោះឆ្នោតគឺគជប – មានការកំហិតសិទ្ធិសេរីភាពប្រជាពលរដ្ឋនិងសង្គមស៊ីវិល – មានការធ្វើអត្តឃាតខ្លួនឯងខាងផ្នែកសេដ្ឋកិច្ច – មានការបាត់បង់អព្យាក្រិតភាពផ្នែកនយោបាយកាទូតនិងការបរទេស – លេចធ្លោរនូវការគ្រប់គ្រងបែបឯកបក្ស ផ្តាច់ការ និងអប្បជនាធិបតេយ្យ(kleptocracy) ២. ទិដ្ឋភាពជាក់ស្តែង លោកនាយករដ្ឋមន្ត្រីមានមហិច្ឆិតាជំរុញទឹកចិត្តខ្លួនឯងក្នុងការក្តោបក្តាប់អំណាចក្នុងដៃអោយខាងតែបាន ទំនងទោះបីក្នុងតំលៃណាក៏ដោយ។ ការអនុវត្តរំលោភបំពានលើច្បាប់ រដ្ឋធម្មនុញ្ញហួសដែនកំណត់ មិនថាឡើយច្បាប់ដែលមានជាធរមានឬច្បាប់ដែលត្រូវបាន បង្ខំចិត្តធ្វើវិសោធនកម្មថ្មីៗ។ សហគមអន្តរជាតិ ទាមទារអោយមានការដោះលែងលោកកឹម-សុខា ប្រធានគណបក្សសង្គ្រោះជាតិក្នុងគោលការណ៍ច្បាប់ ពិតប្រាកដពីព្រោះគ្មានច្បាប់ណាអនុញ្ញាត អោយឃុំខ្លួនមនុស្សយូរហួសពេលកំណត់មុនការកាត់ក្តីនោះទេ។ ម្យ៉ាងទៀតរដ្ឋាភិបាល អសមត្ថភាព ក្នុងការការពារច្រើនយ៉ាងទាំងច្បាប់ការពារអភ័យឯកសិទ្ធិតំណាងរាស្ត្រ ទាំងច្បាប់ ការពារជនជាប់ចោទដែលមានសិទ្ធិការពារខ្លួននៅចំពោះមុខច្បាប់នៅពេលដែលតុលាការ កំពុងស៊ើបអង្កេតសំណុំរឿងក្តីនៅឡើយជាដើម។ ស្ថាប័នរដ្ឋសភាអសមត្ថភាពក្នុងការការពារតំណាងរាស្ត្រនិងភាពថ្លៃថ្នូរនៃស្ថាប័នរបស់ខ្លួនបាន។ ស្ថាប័នតុលាការត្រូវបានគំរាមដោយពាក្យបណ្តឹងពីស្ថាប័ននីតិប្រតិបត្តិអោយរំលាយ គណបក្សសង្គ្រោះជាតិដោយមានប្រធានតុលាការកំពូលជាសមាជិកអចិន្ត្រៃយ៍របស់គណបក្ស កាន់អំណាច បានធ្វើការរំលាយគណបក្សនេះឆកល្វែងនិងខ្វះខាតសុភវិនិច្ឆ័យផ្លូវច្បាប់។ មនុស្សទាំង១១៨នាក់ដែលមិនមានកំហុសក៏ត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយ៥ឆ្នាំដែលការណ៍នេះរំលោភបំពានមាត្រារដ្ឋធម្មនុញ្ញដែលផ្តល់សិទ្ធិសេរីភាពអោយប្រជាពលរដ្ឋគ្រប់មានសិទ្ធិ ពេញលេញចូលរួមនយោបាយនិងធ្វើនយោបាយ។តំណាងរាស្ត្រទាំង៥៥និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំង៥០០៧ដែលប្រជាពលរដ្ឋជាអ្នកបោះឆ្នោតអោយ ត្រូវបានដកចេញពីតំណែង ទាំងបំពាននិងគ្មានហេតុផល(irrationality)។ ការប្រព្រឹត្តល្មើសលើគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញដែលជាគ្រឹះនៃស្ថាប័នជាតិនិងការជាន់ ឈ្លីទៅលើសំលេងប្រជាពលរដ្ឋខ្លួនឯងជិតពាក់កណ្តាលនគរនេះ ជាអំពើបំពានយ៉ាងគឃ្លើន ទោះបីសេចក្តីប្រឹងប្រែងជាច្រើនដែលធ្លាប់បានធ្វើកន្លងមក ពិបាកនឹងអាចប៉ៈប៉ូវបាន។ នៅពេលដែលស្ថាប័នទាំងបីដែលជាគ្រឹះរបស់ជាតិត្រូវបានជាន់ឈ្លឺ សារពត៌មានដែល ចាត់ទុកថាជាអំណាចទីបួនរបស់ជាតិក៏ត្រូវបានរុះរើនិងបំផ្លិចបំផ្លាញ។ ដើម្បីអនុវត្តគោល នយោបាយជាតិមួយបានប្រកបដោយទំនួលខុសត្រូវ មានក្រមសីលធម៌ មានតម្លាភាពនិងទទួល បានពត៌មានពិតក្នុងការអនុវត្តច្បាប់និងគោលនយោបាយ(policy)នានារបស់ក្រសួងនីមួយៗ…

Read More

IPU issued an adoption on Cambodia from its 139th Assembly Meeting in Geneva

Comment: After the screen shot of John Lowrie has become viral through social media, the resolution of IPU has come to place. And the vice-chair of Cambodia parliament, Ms. Khoun Sodary, has come out to apologize the public on her misleading communication. This is an anatomy of how incompetent, manipulating, and flip-flop behaviour of Cambodian powerful politicians. CL/203/11(b)-R.1 – 22 – Geneva, 18 October 2018 Cambodia KHM27 – Chan Cheng KHM76 – Ky Wandara KHM48 – Mu Sochua (Ms.) KHM77 –…

Read More

Statement by MP David Anderson of Canada parliament

The loss of democracy in any country should concern us. #Cambodia is falling back into the darkness it experienced in the past. Prime Minister Hun Sen has destroyed democratic institutions and practices. He has outlawed the opposition and jailed the opposition leader, Kem Sokha. The July election was fixed and illegitimate. Cambodia’s history as a one-party state has had long-lasting consequences that the Cambodian people have worked hard to overcome. Democratic is a foundation for human rights. Exiled Cambodian leaders…

Read More

Leader of the CEROC met and discussed with MP Ron McKinnon

ថ្ងៃទី២២ ខែកញ្ញា ឆ្នាំង២០១៨នេះ ប្រធានដឺសុីរ៉ក់លោកសេង សុភ័ណ បានជួបសំណេះសំណាលជាមួយតំណាងរាស្ត្រប្រចាំមណ្ឌលបោះឆ្នោតរបស់គាត់គឺលោក MP Ron McKinnon ដែលតំណាងអោយរដ្ឋសហព័ន្ធកាណាដាក្នុងការគាំទ្រតែងតាំងគាត់ជាបេក្ខជនបន្តទៀតសំរាប់គណបក្សសេរីភាព(Liberal Party)កំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន ក្នុងមណ្ឌលបោះឆ្នោត Coquitlam-Port Coquitlam កំណត់ឡើងក្នុងឆ្នាំ២០១៩ខាងមុខ។ ទន្ទឹមនឹងនោះដែរ លោកសុភ័ណបានពិភាក្សាលំអិតជាមួយលោកតំណាងរាស្ត្រអំពីស្ថានការណ៌សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាការបោះឆ្នោតមួយដែលមិនអាចឆ្លុះបញ្ចាំងពីឆន្ទៈពិតរបស់ប្រជាពលរដ្ឋខ្មែរពិតប្រាកដបានទេពីព្រោះគណបក្សប្រកួតប្រជែងដែលមានកំឡាំងប្រហាក់ប្រហែលគ្នាត្រូវបានផាត់ចេញពីសៃវេននយោបាយដោយការចាប់ប្រធានដាក់ឃុំ បំបិទសិទ្ធិថ្នាក់ដឹកនាំសំខាន់ៗទាំង១១៨នាក់ រំលាយគណបក្សសង្គ្រោះជាតិចោល ដកយកកៅអីសភាតំណាងរាស្ត្រទាំង៥៥ទៅចែកអោយគណបក្សផ្សេង និងដកយកតំណែងឃុំ-សង្កាត់ទាំង៥០០៧ដែលប្រជាពលរដ្ឋបោះឆ្នោតអោយមកគ្រប់គ្រងខ្លួនឯង។ មិនតែប៉ុណ្ណោះ ពត៌មានឯករាជ្យសំខាន់ៗត្រូវបានបិទ អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការឃ្លាំមើលសិទ្ធិមនុស្សនិងប្រជាធិបតេយ្យទាំងថ្នាក់ជាតិនិងអន្តរជាតិត្រូវបានគាបសង្កត់គ្រប់បែបយ៉ាងនិងបណ្តេញចេញក្រៅប្រទេស។ ការសំដែងមតិនិងចលនាសហជីបកម្មករត្រូវបានរឹតបណ្តឹង។ ជាលទ្ធផល គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោកហ៊ុន-សែនប្រកាសឈ្នះកៅអីសភាទាំង១២៥កៅអីជាអត្តនោមតិ។ ពេលនេះ រដ្ឋសភាសហគមអុឺរ៉ុបក៏ដូចជាសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិ ដែលជាដៃគូរសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងលទ្ធិប្រជាធិបតេយ្យបានថ្កោលទោសនិងចេញដំណោះ ស្រាយរួមនិងដាច់ដោយឡែក ដោយចោទសួរចំៗទៅរដ្ឋាភិបាលឯកបក្សថ្មីរបស់លោកហ៊ុន-សែនអោយត្រឡប់មករកប្រក្រតីភាពឡើងវិញដោយការអោយគណបក្សសង្គ្រោះជាតិវិលមកដូចដើមវិញ ដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោកកឹម-សុខាពីការឃុំឃាំងក្នុងផ្ទះនិងលោកសម-រង្សុីដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសក្នុងបទចោទនយោបាយរាប់ជំពូកដើម្បីគាត់អោយចូលស្រុកវិញប្រកបជីវភាពនយោបាយធម្មតា ផ្តល់សិទ្ធិនយោបាយអោយថ្នាក់ដឹកនាំទាំង១១៨នាក់ ប្រគល់តំណែងឃុំ-សង្កាត់ទាំង៥០០៧នាក់មកវិញ អនុញ្ញាតអោយសារពត៌មានឯករាជ្យ សង្គមសុីវិល និងសហជីបកម្មការមានដំណើរការនិងសិទ្ធិសេរីភាពឡើងវិញ។ បើមិនដូច្នោះទេ សហគមអុឺរ៉ុននិងសហរដ្ឋអាមេរិកជាដើម នឹងដក់កិច្ចអនុគ្រោះពន្ធនាំសំលៀកបំពាក់ចូល ដែលក្នុងមួយឆ្នាំជិត៧០០លានដុល្លាសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ សហគមអុឺរ៉ុបនិងសហរដ្ឋអាមេរិកនឹងផ្តាច់ជំនួយក៏ដូចជាទំនាក់ទំនងការទូតនិងដាក់បញ្ជីខ្មៅដល់ក្រុមបក្សពួកដែលមានចំណែកក្នុងការធ្វើអោយធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។ ជាការកត់សំគាល់ រដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតក្លែងក្លាយនេះ មិនមានប្រទេសណាច្រើនទទួលស្គាល់ទេ មានប្រទេសចិនដែលប្រកាសជំហរគាំទ្រនិងសហការជាមួយកម្ពុជានៅពេលដែលការវិនិយោគរបស់ចិនភាគច្រើនជាការវិនិយោគបែបគ្មានតម្លាភាពដោយការកាប់ទន្ទ្រានព្រៃនិងជីកយករ៉ែ និងដឹកមកជាមួយនូវសម្ភារៈនិងកម្មកររបស់ចិនមកជាមួយ។ ការណ៍នេះ ធ្វើអោយនឹកឃើញដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងនាយករដ្ឋមន្ត្រី Justin Trudeau របស់កាណាដាជាមួយចិនដែលទទួលបានបរាជ័យពីព្រោះលោកទ្រូដូបដិសេធន៍សំណើរចិនក្នុងការនាំចូលសម្ភារៈនិងកម្មករចិនមកជាមួយក្នុងការវិនិយោគក្នុងប្រទេសកាណាដា។ លើសពីនេះ លោកសេង សុភ័ណ សង្កេតឃើញភាពអនាធិបតេយ្យរបស់ជនជាតិចិននៅប្រទេសកម្ពុជាជាពិសេសទីក្រុងព្រះសីហនុតែម្តង។ បញ្ជាក់ជាមួយលោកតំណាងរាស្ត្ររ៉ន ប្រទេសកាណាដាបានទទួលការនាំចូលទំនិញពីកម្ពុជាបែបអនុគ្រោះពន្ធទំហំជិត៦ភាគរយ ហើយរដ្ឋាភិបាលកាណាដានៅបន្តជួយកម្ពុជាពង្រឹងផ្នែកសិទ្ធិមនុស្ស នីតិរដ្ឋ ការកសាងកំឡាំងសមត្ថភាព និងសេដ្ឋកិច្ចសង្គមបន្តជារៀងរហូតក្រោយពីបានចុះហត្ថលេខាលើសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ១៩៩១ មក។ ទាក់ទងនឹងញត្តិអនឡាយរបស់រដ្ឋសភាកាណាដាដែលធានានិងគាំទ្រដោយលោកតំណាងរាស្ត្រ លោកសុភ័ណនឹងជជែកពិភាក្សាជាបន្តបន្ទាប់ជាមួយជំនួយការផ្ទាល់របស់គាត់ប្រចាំការិយាល័យនៅអូតាវ៉ា។ បើមុនថ្ងៃ២៤ តុលាខាងមុខ ចំនួនញត្តិបានគ្រប់៥០០ លោករ៉ននិងសហការជាមួយក្រសួងការបរទេសដឹកនាំដោយអ្នកស្រីChristia Freelandមុននឹងចេញសេចក្តីថ្លែងការណ៌អនុមត្តិដំណោះស្រាយរួមក្នុងរដ្ឋសភាកាណាដាក្នុងការស្តារនិងកំណត់វិធានការណ៍ជាក់លាក់ចំពោះការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកអ្នកអាចចូលរួមចុះហត្ថលេខាលើញត្តិបន្ថែមបាន៖ https://petitions.ourcommons.ca/en/Petition/Details?Petition=e-1746 This…

Read More

PETITION TO THE HOUSE OF COMMONS E-1746 (CAMBODIA)

PETITION TO THE HOUSE OF COMMONS E-1746 (CAMBODIA) Whereas: The Charter of Rights and Freedoms has not solely served Canadians but people around the world. Canada has been known for its leading roles in supporting the Paris Peace Agreement in 1991 to settle down civil wars and conflicts in Cambodia, to conduct a first general election in 1993 sponsored by the UN, and to continue support of democratic and economic development; The legacy of democracy, political pluralism, rule of law,…

Read More

European Parliament resolution on Cambodia, notably the case of Kem Sokha, EBA and UNs

Op-Ed: Cambodia Leadership Skills Official reference source: European Parliament European Parliament resolution on Cambodia, notably the case of Kem Sokha (2018/2842(RSP)) The European Parliament, –  having regard to its previous resolutions on Cambodia, in particular those of 14 September 2017(1) and 14 December 2017(2), –  having regard to the Council conclusions on Cambodia of 26 February 2018, –  having regard to the statement by the spokesperson of the European External Action Service (EEAS) of 30 July 2018 on the general elections in Cambodia, –  having regard to the evaluation mission of the Commission…

Read More