គណៈកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស សូមស្វាគមន៌!

តើ​ការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ អាច​សង្គ្រោះ​ការបោះឆ្នោត​នៅ​អាមេរិក ​ក្នុង​ពេល​មាន​ការឆ្លង​រាតត្បាត​​ជំងឺ​កូវីដ១៩ ដែរ​ឬ​ទេ?

08 មេសា 2020, Original Reference: VOA Khmer Service VOA News អ្នក​បោះឆ្នោត​នាំ​គ្នា​ឈរតម្រង់​ជួរ​នៅ​វិទ្យាល័យ Riverside ក្រុង Milwaukee រដ្ឋ Wisconsin ដើម្បី​បោះឆ្នោត​បឋម​ ទោះមាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០។ Photo: APចែករំលែក ទោះបីជាការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​សល់​ពេល​ជាច្រើន​ខែ​ទៀត​ក្តី ក៏​មាន​សំណួរ​ចោទ​សួរ​ឡើង​ថា តើ​ជំងឺ​កូវីដ​១៩ អាច​ផ្លាស់ប្តូររបៀប​នៃ​ការបោះឆ្នោត ដែល​នោះ​ជា​ការអនុវត្ត​សិទ្ធិ​បែប​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​ដែរ​ឬ​ទេ? ក្នុង​គ្រាដែល​ពលរដ្ឋ​អាមេរិកកាំង​រាប់​លាន​នាក់ កំពុង​ព្យាយាម​បញ្ចៀស​ខ្លួន​កុំ​ឲ្យ​ឆ្លង​វីរុស​កូវីដ​១៩ នោះ ពួកគេ​បាន​ងាក​ទៅ​រក​បច្ចេកវិទ្យា ដើម្បី​បន្ត​កិច្ចការ​ពាណិជ្ជកម្ម រក្សា​ទំនាក់​ទំនង​ជាមួយ​ក្រុមគ្រួសារ និង​ដើម្បី​រក្សា​ទំនាក់​ទំនង​រស់នៅ​ក្នុង​សង្គម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ក៏ប៉ុន្តែ នៅពេល​និយាយ​អំពី​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំ​នេះ ដំណោះស្រាយ​ដើម្បី​រក្សា​សុវត្ថិភាព អាច​នឹង​ត្រូវ​បាន​សម្រេច​ដោយ​ការប្រើ​បច្ចេកវិទ្យា​ទាប​វិញ។ នោះ គឺ​ការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ។ ពលរដ្ឋ​អាមេរិកកាំង​ភាគច្រើន​ដែល​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅ ធ្លាប់​ប្រមូលផ្តុំ​គ្នា​ដោយ​ផ្ទាល់ ដើម្បី​បោះឆ្នោត​នៅ​ស្ថានីយ៍​បោះឆ្នោត​ក្នុង​តំបន់។ នៅ​ឆ្នាំ​នេះ មាន​ការតម្រូវ​ឲ្យ​នៅ​ផ្ទះ និង​រក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា។ ការទៅ​បោះឆ្នោត​ជុំ​គ្នា​ដូច​ពេល​មុន ទំនងជា​នឹង​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់។ មាន​រដ្ឋ​ចំនួន ១៤ រួច​ទៅ​ហើយ ដែល​បាន​ពន្យារ​ពេល​ការបោះឆ្នោត​បឋម​របស់​ពួកគេ​ដោយសារតែ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ លើក​លែង​តែ​រដ្ឋ​មួយ គឺ​រដ្ឋ Wisconsin ដែល​រៀបចំ​ការបោះឆ្នោត​បឋម​របស់​ខ្លួន​នៅ​ថ្ងៃអង្គារទី៧ ខែមេសា កន្លង​ទៅ​នេះ។ ការពន្យារ​ពេល​នៃ​ការបោះឆ្នោត​បឋម​ទាំងនោះ បាន​បង្ក​ការរំខាន​យ៉ាងខ្លាំង​ដល់​ដំណើរការ​តែងតាំង​បេក្ខជន​ប្រធានាធិបតី ដែល​ធ្លាប់​បាន​ធ្វើ​ក្នុង​ពេល​កន្លង​មក។ ហេតុ​ដូច្នេះ​ហើយ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​មន្ត្រី​រៀបចំ​ការបោះឆ្នោត​កំពុង​ពិនិត្យ មើល​វិធី​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ។ ដោយសារតែ​ការបោះឆ្នោត អាច​បោះ​ពី​ផ្ទះ​បាន ដោយ​គ្រាន់តែ​មាន​ខ្មៅដៃ​មួយ​ដើម និង​ហត្ថលេខា​នោះ ដូច្នេះ​ការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ ផ្តល់​នូវ​មធ្យោបាយ​ដើម្បី​ការពារ​សុខភាព​របស់​អ្នកបោះឆ្នោត​ផង និង​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​ទាំង​អស់​ចូលរួម​បោះឆ្នោត​ផង។ តើការបោះឆ្នោតតាមប្រអប់សំបុត្រធ្វើឡើងដោយរបៀបណា? អ្នកស្រី Amber McReynolds ជា​នាយិកា​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ការបោះឆ្នោត​ជាតិ​ពី​ផ្ទះ ឬ National Vote…

Read More

សម្រាប់​លោក​ Donald Trump ការ​បោះឆ្នោត​ខែ​វិច្ឆិកា​ខាង​មុខ​តែង​​នៅ​ក្នុង​ចិត្ត​របស់​លោក

03 មេសា 2020 Ken Bredemeier លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ (Donald Trump) បាន​ថ្លែង​អួតអាង​ក្នុង​អំឡុង​បទសម្ភាសន៍​ជិត​១​ម៉ោង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ក្នុង​កម្មវិធី «Fox & Friends» របស់​ទូរទស្សន៍​ផ្សាយ​ព័ត៌មាន Fox News យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ស្រមៃ​មិន​ឃើញ​ទេ​ថា​អាច​មាន​ប្រធានាធិបតី​ផ្សេង​ទៀត​ដែល​ធ្វើ​ការងារបាន​ច្រើន​ជាង​ខ្ញុំ»។​ លោក​ ត្រាំ ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋបាន​វាយប្រហារ​ពាក្យ​សម្តី​ចំពោះលោក​អតីត​អនុប្រធានាធិបតី​ Joe Biden ដែល​ទំនង​នឹង​ក្លាយ​ទៅជាបេក្ខជន​ប្រធានាធិបតី​មក​ពី​គណប្ស​ប្រជាធិបតេយ្យ​និងជាគូបដិបក្ខ​របស់​លោក ដោយ​លោក​ ត្រាំ​ ថ្លែង​ថា៖ «បើ​លោក Joe ដែល​មឺសៗជា​ប្រធានាធិបតី​វិញ នោះ​លោក​នឹង​មិន​ដឹង​ថា​មាន​អ្វី​កំពុង​កើត​ឡើង​ទេ» អំពី​រឿង​មេរោគ​កូរ៉ូណាវីរុស។ រូបភាព​នានាដែល​គេ​តែង​ភ្ជាប់​ទៅ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សហរដ្ឋ​អាមេរិក ដូច​ជា​ការ​ជួបប្រជុំ​ធំៗ​របស់​បេក្ខជនដោយ​មាន​អ្នក​គាំទ្រ​ហ៊ោ​កញ្ជ្រៀវ​និង​គ្រវី​ទង់​នោះ នៅ​ពេល​នេះ​បាន​បាត់​ពី សតិអារម្មណ៍សាធារណជន ដោយ​ប្រធានាធិបតី​ ត្រាំ​ បាន​ពន្យារ​ពេល​នៃ​បទបញ្ជា​ណែនាំ​នូវ​ការ​រក្សា​គម្លាត​ពី​គ្នា និង​ពីសង្គម​រហូត​ដល់​ចុង​ខែ​មេសា និង​បាន​អំពាវនាវ​ឬ​ហាម​ការ​ជួប​ជុំ​គ្នា​ជា​ក្រុម។ ទាំង​លោក​ Trump និង​លោក Biden បាន​បោះបង់​ចោល​ការ​ជួប​ប្រជុំ​បែប​នេះ ដោយ​ជំនួស​វិញ​នូវ​ការ​វាយប្រហារ​គ្នា​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន។​ លោក Joe Biden បានបង្ហាញ​មុខ​នៅ​តាម​កម្មវិធី​វេទិកាសំណេះសំណាល និង​កម្មវិធី​ជជែក​ពិភាក្សា ដែល​ផ្សាយទូទាំង​ប្រទេស​ ដោយ​ភាគ​ច្រើន​លោក​ថត​ចេញ​ពី​បន្ទប់​មួយ​ នៅ​គេហដ្ឋាន​របស់​លោក​នៅ រដ្ឋ Delaware ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក។ លោក Biden ហាក់​ដូច​ជា​មាន​ការ​នាំ​មុខ​ខាង​ចំនួន​ប្រតិភូ​យ៉ាង​ច្រើន​ដាច់​គូប្រជែង​ គឺ លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​រដ្ឋ​ Vermont ដែល​ធ្វើ​ឲ្យ​លោក Sanders ពិបាក​តាម​ទាន់​នៅ​មុន​សន្និបាត​តែងតាំង​បេក្ខជនប្រធានាធិបតីរបស់​គណបក្ស​ប្រជាធិបតេយ្យ ​នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​ (ដែល​ត្រូវ​លើក​ពេល​ទៅ​ធ្វើ​នៅ​ពាក់កណ្តាល​ខែ​សីហា​វិញ ​ដោយសារ​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ១៩) ថ្វី​បើ​លោក​ Sanders មិន​បាន​បង្ហាញ​ពី​ចេតនា​ណា​មួយ​ក្នុង​ការ​ដក​ខ្លួន​ពី​ការប្រកួត​ជាមួយ​លោក…

Read More

Database Record part I

កំណត់ហេតុក្នុងទិន្នន័យ ហេតុអ្វីបានជាគេហៅថា រដ្ឋាភិបាលខុសច្បាប់? ‌            មានបងប្អូនខ្មែរយើងដាក់ចំងល់និងសំណួរជាច្រើនដល់រដ្ឋាភិបាលលោកហ៊ុន-សែន បច្ចុប្បន្នថាជារដ្ឋាភិបាលខុសច្បាប់ក្រោយពីបោះឆ្នោតប្រកបដោយបដិវាទកម្មកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ មតិសំខាន់មួយចំនួនផ្តោតទៅលើនីតិវិធីរៀបចំបោះឆ្នោតរបស់គជប ខ្លះ ទៀតទៅលើនីតិវិធីតុលាការដែលខ្វះឯករាជ្យភាព និងខ្លះទៀតទៅលើអាកប្បកិរិយានៃការ ប្រើប្រាស់អំណាចរបស់អ្នកកាន់អំណាច។ ប៉ុន្តែមតិដែលសំខាន់ជាងគេនិងខ្វះមិនបានគឺការ រំលោភទៅលើរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាដែលចែងច្បាស់អំពីអ្វីគឺជាតិនិងអ្វីគឺ រដ្ឋាភិបាល?។ ជាតិគឺមានន័យថាប្រទេសដែលមានប្រជាពលរដ្ឋនិងដែនអធិបតេយ្យភាព។ តាម រដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋគឺជាម្ចាស់ប្រទេស ហើយអំណាចគ្រប់គ្រងប្រទេសគឺជាប្រជាពលរដ្ឋ ដោយអនុវត្តន៍តាមរយៈតំណាងរាស្រ្តរបស់ខ្លួនដែលខ្លួនជ្រើសរើសអោយធ្វើការក្នុងរដ្ឋសភាដើម្បីតាក់តែង ត្រួតពិនិត្យ វិសោធនកម្ម និងពង្រឹងអោយមានការអនុវត្តច្បាប់។ រដ្ឋាភិបាលគឺបណ្តុំអ្នកដឹកនាំដែលសភាក្នុងគណបក្សរបស់ខ្លួនបានទទួលសំលេងឆ្នោតច្រើនជាងគេដាច់ខាតក្នុងការជ្រើសរើសក្បាលម៉ាស៊ីនគឺនាយករដ្ឋមន្ត្រីព្រមទាំងសមាជិក ខុទ្ធកាល័យនៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រីដោយមាននីតិវិធីក្នុងការអនុវត្តរបស់ខ្លួនទៅតាមច្បាប់ស្តីពីទីស្តីការគណៈរដ្ឋមន្ត្រី។ តាមច្បាប់បច្ចុប្បន្នចាប់ពីរដ្ឋមន្ត្រីឡើងទៅរហូតដល់នាយករដ្ឋមន្ត្រី គឺជាសមាជិកនីតិប្រតិបត្តិដែលត្រូវបានកំហិតដោយរដ្ឋធម្មនុញ្ញមានអំណាចអនុវត្ត ហើយដាច់ ស្រឡៈពីអំណាចនីតិបញ្ញត្តិនិងអំណាចតុលាការ។ សូមបញ្ជាក់ថាក្រោយពីច្បាប់ប្រគល់អោយ នាយករដ្ឋមន្ត្រីមានសិទ្ធិតែងតាំងរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការដោយត្រង់មក តំណែងទាំង ពីរនេះនឹងមិនជាសមាជិកទីស្តីការគណៈរដ្ឋមន្ត្រីដែលជាកូតាគណបក្សឈ្នះឆ្នោតតាមច្បាប់ទៀតឡើយ។ ជាសរុប លទ្ធផលបោះឆ្នោតកន្លងមកគឺជាការបោះឆ្នោតបែបឯកបក្ស ហើយលទ្ធផល ឆ្នោតគឺជាលទ្ធផលឯកបក្ស ដែលប្រការនេះនាំទៅរកការបង្កើតរដ្ឋាភិបាលឯកបក្សមិនស្របច្បាប់ ដែលមានសមាជិកជានាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី។ ដូច្នេះ ជាតិកម្ពុជាដែលមានប្រជាជនជាង១៦លាននាក់ មន្ត្រីរាជការស៊ីវិលនិងកងកំលាំង ប្រដាប់អាវុធសរុបទាំងអស់ជិត២លាននាក់គឺជាក្រុមជំនាញស្របច្បាប់បន្តបំរើប្រជាពលរដ្ឋបាន។ ចំណែករដ្ឋាភិបាលមិនស្របច្បាប់បច្ចុប្បន្នបានកំពុងខ្វះនិត្យានុកូលភាពក្នុងការប្រើប្រាស់ធនធាន ជាតិ ការសម្រេចចិត្តសំរាប់ជាតិនូវបញ្ហាធំៗ ទំនាក់ទំនងអន្តរជាតិដោយស្មើមុខស្មើមាត់ និងការ ខ្ចីបុលថវិកាពីបរទេស។ អ្វីដែលរដ្ឋាភិបាលបន្តធ្វើក្នុងពេលបច្ចុប្បន្នគឺគ្រាន់តែអាកប្បកិរិយារំលោភ អំណាចតែប៉ុណ្ណោះ។ ធ្វើនៅកាណាដា ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨   DATABASE RECORD Why have they called “illegitimate government”?             Many people have wondered and inquired on the current government of…

Read More

Human Rights Day of 10 December 2018

ដោយយល់ឃើញថា ការទទួលស្គាល់សេចក្ដីថ្លៃថ្នូរជាប់ពីកំណើត និង សិទ្ធិស្មើភាព និង សិទ្ធិមិនធាចលក់ដូរ ផ្ទេរ ឬ ដកហូតបានរបស់ សមាជិកទាំងអស់ នៃគ្រួរសារ មនុស្ស គឺ ជាគ្រឹះនៃសេរីភាព យុត្តិធម៌និង សន្ដិភាព ក្នុងពិភពលោក។ ដោយ យល់ឃើញថា ការមិនទទួលស្គាល់ និង ការប្រមាថ មើលងាយ សិទ្ធិមនុស្ស នាំឲ្យ មានអំពើព្រៃផ្សៃ សាហាវយង់ឃ្នង ធ្វើអោយ ក្ដៅក្រហាយ ដលើសតិសម្បជញ្ញះ មនុស្សជាតិ និង ថា ការឈានដល់ពិភពលោកមួយ ដែលមនុស្សទាំងឡាយ មានសេរីភាព ត្រូវបាន ប្រកាសថា ជាសេចក្ដី ប្រាថ្នាដ៏ខ្ពង់ខ្ពស់ បំផុត របស់ មនុស្ស ត្រូវតែ បានការពារ ដោយនីតិរដ្ធ ដើម្បីជៀសវាង កុំអោយ មនុស្ស បង្ខំចិត្តជាចុងក្រោយបង្អស់ បះបោរ ប្រឆាំង ទល់នឹង អំណាចផ្ដាច់ការ និង ការគាបសង្កត់។ ដោយយល់ឃើញថា ជាការចាំបាច់ ដែលត្រូវលើកស្ទួយការពង្រីកទំនាក់ទំនង ជាមិត្តភាពរវាងប្រជាជាតិនានា។ ដោយយល់ឃើញថា ប្រជាជាតិ ទាំងឡាយ នៃសហប្រជាជាតិបានប្រកាស បញ្ជាក់ សាជាថ្មី ក្នុងធម្មនុញ្ញសហប្រជាជាតិ នូវជំនឿរបស់ខ្លួន ទៅលើមូលដ្ឋាន នៃមនុស្ស លើសេចក្ដី ថ្លៃថ្នូរ លើតម្លៃ របស់មនុស្ស និង លើសមភាព នៃសិទ្ធិរវាង បុរសនិងស្រ្ដី ហើយប្ដេជ្ញាលើកស្ទួយវឌ្ឍនភាពសង្គម និង…

Read More

គំរប់ពេលមួយឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិទាំងបំពាន

សេចក្តីថ្លែងការណ៍ គំរប់ពេលមួយឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិទាំងបំពាន សូមគោរពបងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន! ‌            ថ្ងៃនេះទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាគំរប់ពេលមួយឆ្នាំដែលតុលាការកំពូលនៃព្រះរាជា ណាចក្រកម្ពុជាបានសម្រេចចិត្តរំលាយគណបក្សសង្គ្រោះជាតិជាគណបក្សជំទាស់តែមួយគត់ ក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្សដែលចាប់កំណើតតាំងពីឆ្នាំ១៩៩១ដោយអ៊ុនតាក់។ ការរំលាយគណបក្សសង្គ្រោះជាតិនេះគឺជាកំហុសដ៏ធំរបស់ប្រព័ន្ធតុលាការកម្ពុជាជាពិសេសតុលាការកំពូលដែលបានសំអាងទៅលើច្បាប់ថ្មីវិសោធនកម្មដោយលើកដៃពីសមាជិកតំណាងរាស្ត្រគណបក្សប្រជាជនទាំងស្រុងកាលពីខែកុម្ភៈឆ្នាំង២០១៧។ ច្បាប់ដែលធ្វើវិសោធនកម្មដោយឯកបក្សនេះមានចែងអំពីបុគ្គលថ្នាក់ដឹកនាំគណបក្សនយោបាយដែលប្រព្រឹត្តបទល្មើសអាជ្ញាកម្ម អាចឈានដល់រំលាយគណបក្សដែលបុគ្គលនោះគ្រប់គ្រងចោល។ ប្រការនេះបានបង្ខំចិត្តអោយលោកសម-រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិលាលែងចេញ ពីតំណែងប្រធានគណបក្សក្នុងន័យដើម្បីរក្សាគណបក្សអោយមានជីវិតបន្តពីព្រោះតុលាការខ្មែរបានបង្កើតបទចោទប្រកាន់ជាច្រើនជាពិសេសបទបរិហារកេរ្តិ៍ប្រមុខរាជរដ្ឋាភិបាលកំរិតបទឧក្រិដ្ឋដល់លោកសម-រង្ស៊ី។ ប៉ុន្តែអាជ្ញាធរបានបុកចូលផ្ទះលោកកឹម-សុខាទាំងកណ្តាលយប់អាធ្រាតដើម្បីចាប់លោក យកទៅឃុំឃាំងក្នុងគុកត្រពាំងផ្លុងក្នុងទោសក្បត់ជាតិចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន-សែន។ ការចាប់នេះគឺជាការឃុំខ្លួនបណ្តោះអាសន្នដើម្បីស៊ើបអង្កេតស្វែងរកភស្តុតាង។ ហើយមកដល់ថ្ងៃនេះចៅក្រមស៊ើបអង្កេតមិនទាន់កាត់ក្តីសម្រេចចិត្តដាក់បន្ទុកលើ លោកកឹម-សុខានៅឡើយទេ។ ដូច្នេះតុលាការកំពូលគ្មានតឹកតាងណាឬអំណាស់អំណាងផ្លូវច្បាប់ណាដែលអាចរំលាយគណបក្សសង្គ្រោះជាតិបានឡើយ។ ម្យ៉ាងទៀតចៅក្រមស៊ើបសួរក៏គ្មានច្បាប់ណាអនុញ្ញាតអោយលោកបន្តឃុំខ្លួនបណ្តោះអាសន្នយូររហូតមកដល់សព្វថ្ងៃនេះដែរ។ គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសសូមអំពាវនាវដល់ សហគមអន្តរជាតិនិងលោកហ៊ុន-សែន ត្រូវពិចារណាដកលោកឌិត-មន្ទីដែលជាប្រធានតុលាការកំពូលចេញពីតំណែង ក្នុងការដែលលោកសម្រេចរំលាយគណបក្សសង្គ្រោះជាតិដោយខ្វះ មូលដ្នានច្បាប់ និងធ្វើឡើងដោយអគតិភាព រំលោភអំណាច និងអសីលធម៌។ ដូចគ្នាដែរ ត្រូវដកលោកគី-ប្ញទ្ធីដែលជាចៅក្រមស៊ើបសួរករណីលោកកឹម-សុខាក្នុងការដែលលោកអសមត្ថភាពក្នុងការបំពេញការងារដោយបន្តឃុំខ្លួនលោកកឹម-សុខាមកអស់រយៈពេលជាងមួយឆ្នាំមកនេះ។ ធ្វើនៅកាណាដា ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ Public Statement on the Dissolution of CNRP 16 November 2018 in pdf file

Read More

រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០១៩ សម្រាប់​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត

រដ្ឋាភិបាលកំណត់យកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ សម្រាប់បោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត 02 វិច្ឆិកា 2018 កាន់ វិច្ឆិកា រូបឯកសារ៖ សមាជិកក្រុមប្រឹក្សាសង្កាត់មួយរូបបង្ហាញលិខិតស្នាមរបស់លោកដល់មន្ត្រីបោះឆ្នោត ការិយាល័យបោះឆ្នោតព្រឹទ្ធសភាមួយកន្លែងក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅសប្តាហ៍នេះបានចេញសេចក្តីសម្រេចមួយដោយកំណត់យកថ្ងៃទី២៦ ខែឧសភា នៅឆ្នាំខាងមុខ ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ។ ភ្នំពេញ — រដ្ឋាភិបាលកំណត់យកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ខណៈមន្រ្តីបក្សប្រឆាំងអះអាងថា ការបោះឆ្នោតនោះ ជាការបោះឆ្នោត «លេងសើច និងក្លែងក្លាយ» ក្រោយកម្ពុជាក្លាយជាប្រទេសដែលដឹកនាំដោយបក្សតែមួយនោះ។សេចក្តីសម្រេចចេញដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ បានបញ្ជាក់ឲ្យដឹងក្នុងន័យដើមថា៖«ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ជាកាលបរិច្ឆេទនៃការបោះឆ្នោតលើកទី៣ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ»។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ នឹងធ្វើឡើងជាអសកល ពោលមិនមានការចូលរួមដោយផ្ទាល់ពីប្រជាពលរដ្ឋនោះទេ គឺមានតែការបោះឆ្នោតពីសំណាក់សមាជិកក្រុមប្រឹក្សានៅទូទាំងប្រទេសតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ពីផលប្រយោជន៍នៃការបោះឆ្នោតនេះយ៉ាងដូច្នេះថា៖ «ដូចដែលបានអនុវត្តកន្លងមក ក្រុមប្រឹក្សាគឺជាក្រុមចាស់ទុំនៃការងារដឹកនាំរបស់រចនាសម្ព័ន្ធខេត្ត ហើយការអនុវត្តផ្ទាល់គឺមានឋានានុក្រមរបស់អភិបាលរាជធានី ឬក៏ខេត្ត។ ក្រុមប្រឹក្សានេះគឺជាក្រុមដែលផ្តល់យោបល់…

Read More