Youth oversea 1Hang Puthea, spokesperson of the National Election Committee of Cambodia (NEC) discussed the EU helped 10 millions Euro to support the good function of the NEC.

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​។ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង លោក ហង្ស ពុទ្ធា បាន​រៀបរាប់​ពី​​​ជំនួប​រវាង​ប្រតិភូ​សហភាព​អឺរ៉ុប​និ​ងជប៉ុន ជាមួយ​សមាជិក គជប កាល​ពី​រសៀល​ថ្ងៃ​នេះ​។ តាម​រយៈ​ជំនួប​នោះ សហភាព​អឺរ៉ុប​បាន​ត្រៀម​ថវិកា​១០​លាន​អឺរ៉ូ សម្រាប់​ជួយ​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ ខណៈ​ដែល​ប្រទេស​ជប៉ុន ផ្ដល់​ជំនួយ​បច្ចេកទេស​ចំនួន​​៣​ប្រភេទ ដើម្បី​រួម​ចំណែក​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ គជប​។

FRI broadcasted in June 22, 2015.