The CEROC commemorated 25 years of Paris Peace Agreement and appealed the rights to vote

Political Paradigm of Pragmatism from the Khmer Youth part 83

២៥ ឆ្នាំកន្លងមកនេះដែលប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសត្រូវបានគេដកហូតសិទ្ធិចូលរួមបោះឆ្នោតទាំងស្រុង។ អ៑ុនតាក់បានរៀបចំអោយពលរដ្ឋខ្មែរនៅក្រៅមានសិទ្ធិបោះឆ្នោត ប៉ុន្តែរាប់ចាប់តាំងពីឆ្នាំ១៩៩៨រៀងមក គជបដែលគេមើលឃើញថាមិនមានសមត្ថភាពនិងពោរពេញដោយភាពលំអៀង មិនសំរួលអោយខ្មែរនៅក្រៅប្រទេសបានបោះឆ្នោតទេ។ ក្នុងរដូវកាលនៃការចុះឈ្មោះបោះឆ្នោតសព្វថ្ងៃ ក៏មិនបានសំរួលអោយខ្មែរនៅក្រៅប្រទេសបានចូលរួមផងដែរ។

តើនេះជាការរំលោភសិទ្ធិពលរដ្ឋខ្មែរនៅក្រៅប្រទេសឬទេ? តើពលរដ្ឋខ្មែរដែលនៅក្រៅប្រទេសជាម្ចាស់ឆ្នោតនោះ គួរធ្វើយ៉ាងណា?

cropped-Janet-and-LP-1.jpg25 years has been passed that Cambodians overseas have been deprived full rights to vote in Cambodia elections. UNTAC allowed Cambodians overseas to vote, but after 1998, the new established NEC who were full of incompetency and bias didn’t allow Cambodians overseas to vote. During this season of voters registration, NEC has not facilitated for accessibility of Cambodians overseas to register vote-name.

Is this a grave violation over rights of Cambodians overseas? And Cambodians overseas who are the owner of this right should do what next?

សេចក្តីថ្លែងការណ៍ស្តីអំពីការរំលោភលើសិទ្ធិបោះឆ្នោតរបស់ខ្មែរនៅក្រៅប្រទេសសំរាប់២៥ឆ្នាំប៉ារីស

ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសត្រូវបានគេរំលោភសិទ្ធិចូលរួមបោះឆ្នោត

អស់រយះពេល២៥ឆ្នាំតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១

សំរាប់ខួប២៥ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ តុលា ១៩៩១ – ២៣ តុលា ២០១៦ នេះ ប្រជា ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសត្រូវបានគេបំពានលើសិទ្ធិចូលរួមនយោបាយមួយគឺការចូលរួមបោះឆ្នោតនូវរាល់ការបោះឆ្នោតជាតិម្តងៗ។ នៅសម័យអ៊ុនតាក់ឆ្នាំ១៩៩៣ គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅពេលនោះបាន សំរួលដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសបានចូលរួមបោះឆ្នោត។

តែចាប់ពីឆ្នាំ១៩៩៨មក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីបានរំលោភសិទ្ធិចូលរួមនយោបាយ គឺការចូលរួមបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ពីទីតាំងដែលខ្លួនកំពុងរស់នៅ កំពុងធ្វើការ និងកំពុងសិក្សា រៀនសូត្រ។ ថ្វីត្បិតតែក្នុងកំឡុងពេលដែលមានការចុះឈ្មោះបោះឆ្នោតរវាងថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០១៦នេះ ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងអស់គឺមានន័យថាទាំងពលករចំណាកស្រុក ទាំងសិស្សនិស្សិត មន្ត្រី រាជការ និងខ្មែរដែលរស់នៅអចិន្ត្រៃយ៍តាមបណ្តារប្រទេសជឿនលឿនទាំងឡាយមិនបានចូលរួមចុះឈ្មោះបោះឆ្នោត ដោយងាយស្រួលឡើយ។ បើពួកគេចង់ចុះឈ្មោះគឺពួកគេត្រូវជិះយន្តហោះទៅស្រុកកំណើតរបស់ខ្លួន ដែលប្រការ នេះមានការចំណាយយ៉ាងច្រើនទាំងពេលវេលា ទាំងធនធាន។

ប្រការនេះគឺជាការរំលោភទៅលើស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសយ៉ាងប្រត្យក្ស។

អង្គការដឺស៊ីរ៉ក់សូមអំពាវនាវដល់រាជរដ្ឋាភិបាលក្រុងភ្នំពេញជួយសំរួលនិងអនុញ្ញាតអោយមានការចុះឈ្មោះបោះឆ្នោត និង ការបោះឆ្នោតនៅតាមបណ្តារទីតាំងនានាជុំវិញពិភពលោកដែលមានប្រជាពលរដ្ឋខ្មែរ រស់នៅកុះករដើម្បីគោរពអោយបានត្រឹមត្រូវតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

សូមអរព្រះគុណ និង សូមអរគុណ

ធ្វើនៅប្រទេសកាណាដា ថ្ងៃទី២៣ តុលា ២០១៦

គណៈក្រុមប្រឹក្សាគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ខ្មែរនៅក្រៅប្រទេស

Press-release-regarding-rights-violation-of-cambodians-overseas-in-political-participation-according-to-the-spirit-of-ppa

public-s