Letter to Phnom Penh Post by HE Sam Rainsy

២៤ កុម្ភៈ ២០១៦ / 24 February 2016

លទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជាតិយើង តម្រូវឲ្យដាក់បញ្ចូលជនជាតិខ្មែរនៅឯនាយសមុទ្រផងដែរ / Democracy for our nation must be inclusive of overseas Cambodians (*)

មតិរបស់ខ្ញុំ ចុះផ្សាយក្នុងកាសែត ភ្នំពេញប៉ុស្តិ៍ ថ្ងៃ២៤ កុម្ភៈ ២០១៦

ជម្រាបមកលោកនិពន្ធនាយក

ខ្ញុំសូមធ្វើការអត្ថាធិប្បាយខ្លះទៅលើអត្ថបទ មានចំណងជើង “នាយករដ្ឋមន្ត្រីអះអាងថា ខ្មែរនៅក្រៅប្រទេសមិនអាចបោះឆ្នោតបានទេ” ដែលចុះផ្សាយលើទំព័រកាសែតភ្នំពេញប៉ុស្តិ៍ ថ្ងៃ១៧ កុម្ភៈ ២០១៦។

ការបោះឆ្នោតដែលមានលក្ខណៈប្រជាធិបតេយ្យ លើកដំបូងបង្អស់នៅកម្ពុជា ដែលរៀបចំដោយអង្គការសហប្រជាជាតិ កាលពីឆ្នាំ ១៩៩៣ ដោយប្រើប្រព័ន្ធសមាមាត្រដូចគ្នានឹងបច្ចុប្បន្ននេះដែរ ក៏បានផ្តល់លទ្ធភាពឲ្យជនជាតិខ្មែរ នៅឯបរទេសអាចបោះឆ្នោតបាន ដោយបង្កើតការិយាល័យបោះឆ្នោត នៅតាមការិយាល័យអង្គការសហប្រជាជាតិ ប្រចាំទីក្រុងញូយ៉ក (សហរដ្ឋអាមេរិក) ទីក្រុងប៉ារីស (ប្រទេសបារាំង) ទីក្រុងហ្សឺណែវ (ប្រទេសស្វីស) និងទីក្រុងកាន់បេរ៉ា (ប្រទេសអូស្ត្រាលី)។

ក្នុងឋានៈខ្ញុំជាសមាជិកឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា ក្រោមអធិបតីភាពសម្តេចព្រះនរោត្តម សីហនុ ខ្ញុំបានពិភាក្សាជាមួយលោក Yasushi Akashi តំណាងជាន់ខ្ពស់អង្គការសហប្រជាជាតិ អំពីការរៀបចំការបោះឆ្នោតពេលនោះ។ ខ្ញុំបានស្នើឲ្យលោក Akashi បើកការិយាល័យបោះឆ្នោតច្រើនជាងនេះ ក្នុងពិភពលោក ជាពិសេសនៅក្នុងប្រទេសនិងតំបន់ ដែលមានជនជាតិខ្មែររស់នៅច្រើនជាងគេ (សហរដ្ឋអាមេរិក ប្រទេសបារាំង ប្រទេសកាណាដា ប្រទេសអូស្ត្រាលី និងប្រទេសញូហ្សែលែន)។ លោក Akashi បានឆ្លើយតបចំពោះសំណើររបស់ខ្ញុំថា អង្គការសហប្រជាជាតិមិនមានមធ្យោបាយ និងពេលវេលាគ្រប់គ្រាន់ទេ សម្រាប់បើកការិយាល័យបោះឆ្នោតលើសពីនេះ ឲ្យជនជាតិខ្មេរនៅក្រៅប្រទេស ប៉ុន្តែប្រទេសកម្ពុជាអាចធ្វើដូច្នេះបាននាពេលអនាគត គឺនៅពេលដែលប្រទេសយើងមានស្ថានទូត និងស្ថានកុងស៊ុល នៅតាមបណ្តាប្រទេសដ៏ច្រើន ជុំវិញពិភពលោក។

ក្នុងនាមអង្គការសហប្រជាជាតិ លោក Yasushi Akashi យ៉ាងហោចណាស់ ក៏បានបញ្ជាក់ជាគោលការណ៍ថា ជនជាតិខ្មែរទាំងអស់ ទោះជារស់នៅទីណាក៏ដោយ គឺមានសិទ្ធិបោះឆ្នោតសម្រេចជោគវាសនា នៃប្រទេសកំណើតរបស់ខ្លួន ហើយ អាជ្ញាធរត្រូវជួយសម្រួលឲ្យពួកគេ មានលទ្ធភាពប្រើប្រាស់សិទ្ធនេះយ៉ាងជាក់ស្តែង។

តាមគំនិតរបស់លោក Akashi និងខ្លួនខ្ញុំផ្ទាល់ លទ្ធិប្រជាធិបតេយ្យត្រូវតែ ហើយច្បាស់ជានឹងដើរទៅមុខ សម្រាប់ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែនៅឆ្នាំ ២០១៦ នេះ បើយើងបែរក្រោយ មើលរយ:ពេល២៣ ឆ្នាំកន្លងទៅ យើងពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដោយឃើញលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា បានដើរថយក្រោយ ត្រង់ចំណុចនេះ និងចំណុចជាច្រើនផ្សេងទៀត។

វាមិនមែនជាបញ្ហាបច្ចេកទេស ទាក់ទងទៅនឹងប្រព័ន្ធបោះឆ្នោត ដូចការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ កាសែតភ្នំពេញប៉ុស្តិ៍បានលើកឡើងយ៉ាងត្រឹមត្រូវថា “មានប្រទេសដទៃជាច្រើន រួមទាំងប្រទេសឥណ្ឌូនេស៊ី និងប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួន ដែលអនុវត្តប្រព័ន្ធបោះឆ្នោតសមាមាត្រ ដូចគ្នានឹងប្រទេសកម្ពុជាដែរ តែប្រទេសទាំងនោះបានផ្តល់សិទ្ធិឲ្យពលរដ្ឋគេនៅក្រៅប្រទេស អាចបោះឆ្នោតបាន ដូចពលរដ្ឋគេនៅក្នុងប្រទេសអញ្ចឹងដែរ”។

ដើម្បីកំណត់ថា តើគួរភ្ជាប់ជនជាតិខ្មែរនៅឯនាយសមុទ្រ ទៅនឹងមណ្ឌលបោះឆ្នោតណាមួយនៅប្រទេសកម្ពុជា អ្នករៀបចំការបោះឆ្នោត និងអ្នកធ្វើសេចក្តីសម្រេច នៅប្រទេសកម្ពុជា អាចមើលរូបមន្តដែលប្រទេសអ៊ីតាលី និងប្រទេសបារាំង បានជ្រើសរើស។ ដើម្បីផ្តល់សិទ្ធបោះឆ្នោតឲ្យប្រជាពលរដ្ឋគេ ដែលរស់នៅឯនាយសមុទ្រ ប្រទេសទាំងពីរនេះ បានបង្កើតមណ្ឌលបោះឆ្នោតពិសេស និងអសនៈសភាពិសេសមួយចំនួន សម្រាប់តំណាងឲ្យប្រជាពលរដ្ឋគេ នៅក្រៅប្រទេស។

ដោយប្រើរូបមន្តស្រដៀងគ្នានេះ និងដោយគិតពីចំនួនអ្នកបោះឆ្នោត សម្រាប់អសនៈនីមួយៗ នៅរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ ហើយដោយសំអាងលើចំនួនជនជាតិខ្មែរនៅឯនាយសមុទ្រ ដែលអាចមានសិទ្ធបោះឆ្នោត យើងអាចបង្កើតមណ្ឌលបោះឆ្នោតពិសេសមួយចំនួន និងបង្កើតអសនៈពិសេសមួយចំនួននៅរដ្ឋសភា ដូចតទៅ ៖ សហរដ្ឋអាមេរិក ៤ អសនៈ ប្រទេសបារាំង ២ អសនៈ ប្រទេសអូស្ត្រាលី ១ អសនៈ និងប្រទេសកាណាដា ១ អសនៈ។

ទន្ទឹមនឹងគំនិតថ្មី និងការចង់យល់ដឹងបន្ថែម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរបង្ហាញផងដែរអំពីឆន្ទៈនយោបាយ ចង់ឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឈានទៅមុខ ដោយមានការបើកចំហរឲ្យកាន់តែទូលំទូលាយ ចំពោះជនជាតិខ្មែរ ដែលរស់នៅទូទាំងពិភពលោក។

សម រង្ស៊ី
ប្រធានគណបក្សសង្រ្គោះជាតិ

(*) DEMOCRACY FOR OUR NATION MUST BE INCLUSIVE OF OVERSEAS CAMBODIANS

Opinion as published in The Phnom Penh Post, February 24, 2016

WE ALL DESERVE TO BE HEARD

Dear Editor,

FB_IMG_1456322536087I would like to add a comment to the article titled “Voting abroad impossible: PM” as published in The Phnom Penh Post on February 17.

At Cambodia’s first ever democratic elections organised by the United Nations in 1993 under the same proportional representation system as today, facilities were given to overseas Cambodians to take part in the vote with the establishment of polling stations at the UN’s offices in New York, Paris, Geneva and Canberra.

As a member of Cambodia’s Supreme National Council presided over by then Prince Norodom Sihanouk, I had discussions with the UN’s top representative Yasushi Akashi about the organisation of those elections. I did ask him to open more polling stations worldwide, especially in countries and places where there are large Cambodian communities (US, France, Canada, Australia, New Zealand). His reply to my request was that there were limitations in means and time for the UN to set up more registration and polling stations outside Cambodia “but you will be able to do so in the future when your country has embassies and consulates all over the world.”

In the name of the UN, Yasushi Akashi at least asserted the principle that all Cambodians, regardless of where they live, have the right – and should be given the facilities – to vote when it comes to deciding on the fate of their native country.

In his mind and mine, democracy should and would move forward for the Cambodian people. But now in 2016, looking 23 years back, we are saddened to see that democracy in Cambodia has instead moved backward on this point and many others.

It is not a matter of technicalities related to Cambodia’ specific election system as argued by Prime Minister Hun Sen. As the Post rightly pointed out, “a vast string of other countries – including Indonesia and several European nations – operate under the [same] proportional representative system [as Cambodia and] yet extend the right to vote to their citizens abroad.”

As for the determination of constituencies that Cambodian voters abroad would be associated with, our election organisers and decision makers could look at formulas recently adopted by Italy and France. These two countries have designed a number of special constituencies and special parliamentary seats to represent their citizens living abroad.

Using similar formulas and based on the average number of voters represented by each National Assembly seat, coupled with the number of potential Cambodian voters living overseas, the following new constituencies could be tentatively created for Cambodia’s future national elections: US with four seats, France with two seats, Australia and Canada with one seat each.

More than creativity, Prime Minister Hun Sen needs to show the political will to make Cambodia’s democracy move forward by first making it more inclusive.

Sam Rainsy
CNRP President
Opposition leader