ជំរាបជូនឯកឧត្ដម​ ស៊ិក ប៊ុនហុក ប្រធាន គ.ជ.បអំពីការគំរាមកំហែងចុងក្រោយ

ជំរាបជូនឯកឧត្ដម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប

កម្មវត្ថុ៖ គួរពិចារណាទៅលើធម្មនុញ្ញភាពនៃគណកម្មការជាតិរៀបចំការបោះឆ្នោត គួរឬមិនគួរបន្ត រៀបចំការបោះឆ្នោតជាតិថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

Letter to the President of NEC        គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសហៅកាត់ថាស៊ីរ៉ក់ ដែល រមែងទាមទារសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសកុំអោយមានការរើសអើង រមែងឃ្លាំមើល ដំណើរការបោះឆ្នោតដោយសុក្រឹតយុត្តិធម៌ និងជាអ្នកជំនាញក្នុងយន្តការបោះឆ្នោតដែលអាចធានាបាន នូវតំលៃនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ថ្មីៗនេះ យើងខ្ញុំមានការខកចិត្តជាខ្លាំងចំពោះវិធានការរបស់ លោកនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងពត៌មានក្នុងការចាប់លោកកឹម សុខា ជាប្រធានគណបក្សជំទាស់ ធំជាងគេបំផុតក្នុងប្រទេសកម្ពុជានិងការបិទស្ថានីយ៍វិទ្យុដែលផ្សាយពត៌មានឯករាជ្យចំនួន១៩ស្ថានីយ៍។ ហេតុការណ៍ចុងក្រោយនេះគឺជាការគំរាមកំហែងជាក់ស្តែងមួយដល់ការបំពេញការងារប្រកបដោយវិជ្ជា-ជីវៈរបស់គ.ជ.ប ក្នុងនាមជាស្ថាប័នឯករាជ្យមួយស្ថិតក្រោមរដ្ឋធម្មនុញ្ញតែម្យ៉ាងដូចគ្នានឹងស្ថាប័នព្រះ មហាក្សត្រផងដែរ។ ម្យ៉ាងវិញទៀតសោតសហគមអន្តរជាតិកំពុងមើលឃើញថារដ្ឋាភិបាលបច្ចុប្បន្នគឺ អសមត្ថភាពក្នុងការរក្សារបបប្រជាធិបតេយ្យសេរីពហុបក្សទៅតាមរដ្ឋធម្មនុញ្ញខ្មែរដែលមានជាធរមាន ជាពិសេសគឺគាំទ្រពេញទំហឹងដល់អង្គភាពគ.ជ.ប ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់ បោះឆ្នោតដែលមានជាធរមាន។

ហេតុដូច្នោះ សូមសមាជិកទាំង៩រូបតាមមាត្រា៤ គួរប្រើបុព្វសិទ្ធិរបស់ខ្លួនតាមមាត្រា៨ ដើម្បី សិក្សាអោយបានគ្រប់ជ្រុងជ្រោយនូវលទ្ធភាពរបស់ខ្លួនក្រោមបរិយាកាសនយោបាយបច្ចុប្បន្នថាតើគួរត្រូវធ្វើដូចម្តេច? – គួរសួរទៅរាជរដ្ឋាភិបាលអោយបានជាក់ច្បាស់ថាតើអាចធានាអោយគ.ជ.បដំណើរ កិច្ចការរបស់ខ្លួនតទៅមុខទៀតឬត្រូវបជ្ឈប់ ពីព្រោះរាជរដ្ឋាភិបាលហាក់កំពុងប្រកៀកស្មាជាមួយចិន ដែលស្ទីលនៃការបោះឆ្នោតគឺខុសពីកម្ពុជាដូចមេឃនិងដី? – គួរសិក្សាទៅលើអធម្មនុញ្ញភាពនៃគ.ជ.ប ប្រសិនបើរាជរដ្ឋាភិបាលអាចចាប់ដាក់គុកឬកំចាត់ទៅលើដៃគូរប្រកួតប្រជែងតែមួយគត់របស់ខ្លួនក្នុង ឋានៈខ្លួនជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានគ្រប់ពេលវេលាដូចសព្វថ្ងៃនេះ?

សូមឯកឧត្ដមទទួលបាននូវពុទ្ធពរទាំងឡាយ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ធ្វើនៅប្រទេសកាណាដា ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧

សេង សុភ័ណ

ប្រធានគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស

Letter to President of NEC on the threatening of the largest opposition party

Leave a Reply

Your email address will not be published. Required fields are marked *

*
*